Tuesday, February 23, 2016

កាបង្កើតជីNPKសម្រាប់ដំណាំ

ប្រភព​ដែល​អាច​ទាញ​យក​ N P K បាន

Picture
មុខងារ និង​សារៈសំខាន់​នៃ N P K
​    ក​- មុខងារ​របស់​អាសូត N: អាហារ​បំរុង​ដើម ស្លឹក និង​មែក​
​ ​        - ជួយ​ធ្វើអោយ​ដើម និង​ស្លឹក​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ ហើយ​ឆាប់រហ័ស និង​ផ្តល់​ទិន្នផល​ខ្ពស់ ។​
​ ​       - ចំពោះ​ស្រូវ​ធ្វើ​អោយ​បែក​គុម្ព​ច្រើន (​ការប្រើ​ច្រើន​ចំពោះ​ពូជស្រូវ​ក្នុងស្រុក​ធ្វើអោយ​ដើម​ខ្ពស់​ត្រូវ​ទ្រោប ឬ​ដួល និង​ទិន្នផល​ថយចុះ​) ។​
​ ​        - ការប្រើ​ជាតិ​អាសូត​នេះ​ច្រើនពេក នាំ​អោយ​ផ្លែ​រុក្ខជាតិ​ក្រ​ទុំ ។​
​ ​        - ចំពោះ​ស្រូវ​វិញ គឺ​ទុំ​មិន​ស្រុះគ្នា គេ​ហៅថា​ស្រូវ​បណ្តើរកូន ។​
​ ​    ​​​ - ចំពោះ​ដំណាំ​បន្លែ​យក​ស្លឹក ត្រូវការ​ចាំបាច់​ជាតិ​អាសូត​នេះ​ណាស់ ព្រោះ​ជាតិ​អាសូត​មាន​មុខងារ​សំខាន់​ក្នុង​ការបង្កើន​ស្លឹក (​ជី​អាសូត​នៅក្នុង​រុក្ខជាតិ គឺ​រុក្ខជាតិ​អាច​ស្រូប​បាន​) ។ ឯព​ពួក​សណ្តែក ទន្ទ្រាំងខែត្រ លាមក​ទា ប្រសិន​ដាក់​ធ្វើ​ជា​ជី​មិន​អាច​ធ្វើអោយ​រុក្ខជាតិ​ស្រូប​បាន​ភ្លាម​ ទេលុះត្រាតែ​ធម្មជាតិ​ទាំងនោះ​ពុកផុយ​ប្រែ​ក្លាយទៅជាអាសូត​នីទ្រិច ទើប​រុក្ខជាតិ​យក​បាន ​ឆាប់រហ័ស ។​
​កង្វះ​ជាតិ​អា​សូត (N) ធ្វើឲ្យ​រាំងស្ទះ​ដល់​ការលូតលាស់​រប​ស់​រុក្ខជាតិ ទាំង​ផ្នែក​ខាងក្រោមនិង​ខាងលើ ដូច្នេះ​ហើយ​វា​បន្ថយ​ទិន្នផល​ប្រចាំឆ្នាំ។ ផ្ទុយទៅវិញ​បើ​នៅក្នុង​ដី​មាន ​សមាសធាតុ​អាសូត (N) ច្រើន​ហួសហេតុ​ពេក​វា​នឹង​បង្កើនឲ្យមាន​ការលូត​លាស់​ផ្នែក​មែក ស្លឹក ហើយ​ទន្ទឹមនឹងនោះ​វា​ក៏​បន្ថយ​ការចេញ ផ្លែ ផ្កា​ដែរ ។​
ជី​អាសូត​នៅក្នុង​ជីគីមី​មាន ៖
​     ​​​​​​​​​​   ​ - ស៊ុល​ហ្វាត អា​ម៉ូ​នី​ញ៉ូម (​ប្រើ​ច្រើន​ធ្វើអោយ​ដីជូ​) : ប្រើ​លើ​បន្លែ N = 20% - 21% ។​
​     ​    - ជី​អ៊ុយ​រេ N = 45% - 46% ប្រើ​បាន​លើ​ដី​គ្រប់​ប្រភេទ និង​គ្រប់​ដំណាំ ។​

ខ​- មុខងារ​របស់​ផូស្វ័រ (P2O5) អាហារ​បំរុង​ឫស ផ្កា ផ្លែ និង ជា​យាន​សំរាប់​ចំលង​ថាមពល​
​ ​        - ជំនួយ​រុក្ខជាតិ​ដុះ​លូតលាស់​ល្អ ឆាប់​ចាប់​ឫស ដើម​រឹងមាំ ផ្កា ផ្លែ​ច្រើន និង​ទទួលបាន​ទិន្នផល​ខ្ពស់ ។​
​ ​        - បើ​ដាំ​ស្រូវ​វិញ​ធ្វើ​ឲ្យ​ផ្លែ​ច្រើន គ្រាប់​ពេញ​ល្អ មិនសូវ​មាន​សន្តី​ស្រូវ មិន​ងាយ​ដួលរលំ ហើយ​ធន់​នឹង​ជំងឺ ។​
​         ​- ធ្វើ​ឲ្យ​ផ្លែ​រុក្ខជាតិ​ឆាប់​ទុំ ។​
​         ​- ចំពោះ​ឈើ​ហូប​ផ្លែ ធ្វើឲ្យ​មាន​ផ្លែ​ច្រើន ហើយ​រស់ជាតិ​ផ្អែម​ឆ្ងាញ់ ។​
​         ​- ជា​យាន​និង​ថាមពល​សំរាប់​ជីវជាតិ​ផ្សេងៗ​ក្នុងការ​ស្រូបយក​ជីជាតិ​ក្នុង​ដី​ផ្តល់ទៅអោយ​ស្លឹក ផ្កា និង​ដើម​
​ផូស្វ័​រ (P2O5) ក្នុង​ករណី​ខ្វះ​ជាតិ​ផូស្វ័រ ការលូតលាស់​ផ្នែក​មែក ស្លឹក​ត្រូវ​ថយ​ចុះ ហើយ​បើ​មាន​ជាតិ​ផូស្វ័រ​ច្រើន​ហួសហេតុ​ពេក វា​ធ្វើ​ឲ្យ​ផ្លែ​ឆាប់​ទុំ​មុន​កាលកំណត់ និង​ធ្វើឲ្យ​ដី​ខ្វះ ​ជាតិ ប៉ូ​តា​ស្យូម ដែក ស័ង្កសី ។​

​ផូស្វ័រ​នៅក្នុង​រុក្ខជាតិ ៖
​ ​        - ដើម​ខ្ចី​នៃ​រុក្ខជាតិ​

​ជីវជាតិ​ផូស្វ័រ​នៅក្នុង​ជីគីមី​
​         ​- ជី​ផូស្វ័រ​ទូក​មាស P=20%
​         ​- ជី​ស៊ុប​ពែ​ផូស្វាត P=18%

គ​- មុខងារ​របស់​ប៉ូ​តា​ស្យូម K : សំរាប់​មើម​
​ ​        - ធ្វើឲ្យ​រុក្ខជាតិ ដុះ​លូតលាស់​បានល្អ ។​
​ ​        - ផ្លែ​ដាក់​គ្រាប់​ពេញៗ ។​
​         ​- បើ​រុក្ខជាតិ​មើ​ម K ធ្វើឲ្យ​មើម​ធំ​ហើយ​ច្រើន ពិសេស​មាន​ទំងន់​ធ្ងន់ ។​
​         ​- ជួយ​សំរួល​ដល់​ការ​ស្រូបយក​ជីជាតិ N ។​
​ ​        - ជួយ​អោយ​រុក្ខជាតិ​ធន់​ទ្រាំ N និង P ការ​អាំង​ថ្ងៃ ឬ​ស្ងួត​បាន​ល្អ ។​
​         ​- ជួយ​អោយ​រុក្ខជាតិ​ធន់​នឹង​ជំងឺ​យ៉ាង​ល្អ ។​
​ប៉ូ​តា​ស្យូម (K2O) ក្នុង​ករណី​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម (K) នៅ​ចុង​ស្លឹក និង​គែម​ស្លឹក​មាន​ពណ៌​ប្រផេះ ហើយ​ស្លោ​ករួច​ងាប់ នៅលើ​ស្លឹក​ជា​រាង​រង្វង់​តូចៗ ។ ករណី​នេះ​បណ្តាល​ឲ្យ​ដំណាំ​មាន​ផ្លែ​តូចៗ ។​
​ក្នុងករណី​ដែល​មាន​សមាសធាតុ​ប៉ូ​តា​ស្យូម ច្រើន​ហួសពេក រុក្ខជាតិ​ពុំមាន​លទ្ធភាព​ស្រូប​យក​កាល់ស្យូម (Ca) ម៉ាញេស្យូម (Mg) ម៉ង់​កាណែ​ស (Mn) ជាដើម​បាន​ឡើយ ។​

​+ ដំណាំ​ដែល​ត្រូវការ​ជីជាតិ K ច្រើន​មាន​
​         - ដំណាំ​យក​មើ​ម (​ដំឡូង​) ។​
​         - ដំណាំ​ស្ពៃ ប៉េង​ប៉ោះ ។​
​         - ដំណាំ​អំពៅ ម្នា​ស់ ចេក ដូង ស្លា ។​

​+ ដំណាំ​ដែល​ត្រូវការ​ជីជាតិ K មធ្យម​មាន​
​        - សណ្តែកដី ល្ហុង​ខ្ញែរ ល្ង​
​ជីប៉ូតាស​មាន​នៅ​ក្នុង​ដើម​រុក្ខជាតិ​
​        - ផ្នែក​នៅ​ខ្ចី​

​ជីប៉ូតាស​នៅក្នុង​គីមី​
​        - ស៊ុល​ហ្វាត​ប៉ូតា​ស មាន 48% ។​
        - ជីការ​បូ​ណាត មាន 46% ។​
​        - ក្លរៀ​ប៉ូតា​ស្យូម​មាន 60% ។​

ចំណាំ : K ប្រើ​បាន​ទៅលើ​ដំណាំ​គ្រប់​ប្រភេទ លើកលែង​តែ​ដំណាំ​ថ្នាំជក់ 
​សារធាតុ​បន្ទាប់បន្សំ ដែល​រុក្ខជាតិ​ត្រូវការ​មាន :
​        - ស្ពាន់ធ័​រ (S) 1.5% មាញ៉េស្យូម (MgO) 0.35% កាល់ស្យូម (CaO) 0.25% មីក្រូ​សារធាតុ​
​        ​- ស័ង្កសី (Zn) ដែក (Fe) ទង់​ដែង (Cu) ម៉ង់​កាណែ​ស (Mn) បរ (B) ម៉ូ​លី​ដែន (Mo) ក្ល​រ (Cl) ដែល​ស្ថិតនៅ​ទំរង់​សមាស និង​ទំរង់​អំបិល ។​

​ខាងលើ​នេះ​យើង​ចង់បាន N P K តាមរយៈ​ប្រតិកម្ម​គីមី ហៅថា ជីគីមី ។ សំណល់​ដែល​សល់​ក្រោយ​ប្រតិកម្ម​គីមី​នេះហើយ ដែល​ធ្វើឲ្យ​ដី​របស់​លោក​រឹង ហើយ​ក្លាយជា​ដី​ខុស​ពី ​សភាព​ដើម​ម្តង​បន្តិច​រហូត​ដល់​ប្រើ​លែងកើត ។ វា​ផ្ទុយ​ពី​ការប្រើប្រាស់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិក្ស អិម ដែល N P K បានមក​ពី​ការបញ្ចេញចោល​របស់​បាក់តេរី​ល្អ ហើយ​ខ្លួន​វា​បាន​ប្រឹង​បញ្ចេញ​អង់​ស៊ីម ដែល​មាន​នាទី​សំខាន់​នៅក្នុង​រុក្ខជាតិ ។​

Picture

No comments:

Post a Comment