Sunday, February 28, 2016

ការដាំដំណាំស្រូវ

វីធីសាស្ត្រ កសិកម្ម ការដាំដំណាំស្រូវ  បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ

១-តួនាទីរបស់ដី                          
ដំណាំស្រូវស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយដោយសារឫសត្រូវ​ការដក​ដង្ហើម​ វាក៏ត្រូវការឲ​មាន​​ខ្យល់​អុកស៊ីសែន ក្នុងបរិមាណគ្រប់គ្រាន់ គ្រប់ពេលវេលាដែរ ។ ដើម្បី​ផ្ដល់​ទឹក និងខ្យល់បានដល់ឫ​សស្រូវ ដីត្រូវ​មាន​លក្ខណៈ​រូបសមស្រប (អាចឲទឹកជ្រាបចូល អាច​រក្សា​ទឹក អាចឲខ្យល់ចូលបាន ។ល។
          ដំណាំស្រូវត្រូវការស្រូបយកអាហារចិញ្ចឹមចាំបាច់ភាគច្រើនពីដីដើម្បីធំលូលាស់​ ប្រសិនបើ​សារធាតុ​​  ចិញ្ចឹ​ម​​ពុំគ្រប់​គ្រាន់​​​ស្រូវពុំអាចលូតលាស់បានទេ ។ ដីជូរ និងសារធាតុពុល​មួយចំនួន​ក៏បង្អាក់​ដំណើរ​លូតលាស់​របស់​​ស្រូវ​ដែរ។
ដូច្នេះលក្ខណៈគីមីរបស់ដី គឺមានសារៈសំខាន់ជាអាយុជីវិតសំរាប់ការលូតលាស់របស់ស្រូវ ហើយ​​លក្ខណៈ​រូប និង ជីវសាស្ដ្ររបស់ដី  ក៏មានតួនាទីដូចគ្នាដែរ ។
          នៅក្នុងដីមានអតិសុខុមប្រាណ និងសត្វល្អិតតូចៗជាច្រើនដូជា ជន្លេនរស់នៅក្នុងដី ហើយ​​​ដើរ​​តួនា​ទី​ដ៏​សំ​ខាន់ ឫសស្រូវជញ្រ្ជាំង​ និងកាកសំណល់​ផ្សេងៗ​ដែលបន្សល់​ក្រោយ​ពេល​ប្រមូល​ផលបានធ្លាក់កប់ទៅដី សុទ្ធ​តែ​ត្រូវរំលាយ​ដោយអតិសុខុមប្រាណរបស់ដី ក្លាយទៅជា​សារធាតុ​អសិរីរាង្គផ្ដល់ឲដី ។​ ជាមួយនេះដែរ​អតិសុខុម​ប្រាណ​របស់ដី​ជាច្រើន​​មានឥទ្ធិពលបង្អាក់​ការ​លូតលាស់នៃបាក់តេរី ចង្រៃដែលបង្កជំងឺដល់ស្រូវ។
ដូច្នេះលក្ខណៈគីមី រូប និងជីវសាស្ដ្ររបស់ដីមានការទំនាក់ទំនងគ្នា ហើយមាន​ឥទ្ធិពល​លើ​គ្នា​ទៅវិញ​ទៅមក​។

២-មូលហេតុដែលដីបាត់បង់ជីជាតិ​ (លក្ខណៈរូប គីមី និង ជីវសាស្រ្ត)
  • មិនតុល្យភាពនៃការយកផលចំណេញពីដី នឹងការដាក់សារធាតុសរីរាង្គ និង សារធាតុ​ចិញ្ចឹម​​ទៅឲ្យដី
  • ធ្វើស្រែច្រើនដងក្នុង ១ឆ្នាំ ហើយពុំបានផ្តល់សារធាតុសរីរាង្គ និង ជីឲបានគ្រប់គ្រាន់​ទៅ​លើ​​ដី​វិញ ។ ក្នុង​១​ឆ្នាំៗ​​កសិករបានទាញយកផលស្រូវពីដីជាមធ្យម ៣-៥តោន/ហិចតា ហើយ​​ដើម្បីបង្កើតបាន​ជាផល​ស្រូវ​ ៣-៥តោន​ ស្រូវត្រូវការស្រូបយកសារធាតុសរីរាង្គ និង ជីពី​ក្នុងដីរាប់តោន ដូច្នេះនៅពេលដែល    ក​សិករ​ពុំបានផ្តល់នូវសារធាតុ​សរីរាង្គគ្រប់គ្រាន់​ទៅ​ឲ្យដីធ្វើឲ្យ​ដីខ្សោះជីជាតិ និង បាត់លក្ខណៈរូប
  • ប្រើប្រាស់ជីគីមី ដោយពុំដាក់បន្ថែមជីសារធាតុសរីរាង្គ (ជីធម្មជាតិ ជីកំប៉ុស្តិ៍)
  • មានការសឹករិក​ ដោយសារការហូរច្រោះលើផ្ទៃដីស្រែ និងធ្វើស្រូវតែមួយមុខ មិនឆ្លាស់​មុខ​ដំ​ណាំ​
៣-ការគ្រប់គ្រងជីជាតិដីជូឲ្យកាន់តែល្អប្រសើរ
     ដើម្បីថែរក្សាសមត្ថភាពផលិតកម្មនៃដីស្រែ ការចាំបាច់គឺពុំមែនគ្រាន់តែផ្តល់​នូវបរិមា​ណ​
សារធាតុ​​​អាហារ​ចិញ្ចឹមឲ្យ​គ្រប់គ្រាន់ដល់ដីនោះទេ គឺថែមទាំងត្រូវរក្សា​នូវ​សមត្ថភាព​ចាប់​អាហារ​ចិញ្ចឹម​ និងអតិសុខុមប្រាណរបស់​ដី​ឲ្យស្ថិតក្នុងល័ក្ខខ័ណសមស្របផងដែរ ក្នុងគោលបំណង​នេះ​មធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុត​ គឺកែលំអរ​លក្ខណៈរូប លក្ខណៈគីមី និង លក្ខណៈ​ជីវសាស្ត្រ​របស់​ដី ដោយត្រូវអនុវត្តដូចខាងក្រោម ៖
  1. បន្ថែមនូវសារធាតុសរីរាង្គឲ្យបានច្រើនជារៀងរាល់ឆ្នាំ
  • ធ្វើស្រែត្រូវបន្ថែមជីគីមីឲបានតាមតំរូវការរបស់ស្រូវ ពេលនោះស្រូវទទួលផលល្អ គេនឹង​ទទួល​បាន​ជញ្រ្ជាំង ឬ ចំបើងច្រើនត្រូវភ្ជួរលប់បង្កប់ទៅក្នុងដីក្រោយពេលច្រូតកាត់រួច
  • ត្រូវធ្វើការដាំដំណាំសណ្តែកមុនដើមរដូវវស្សា ពិសេសលើប្រភេទដីខ្សាច់ និងល្បាយ​ខ្សាច់
  • ត្រូវដាក់ជីកំប៉ុស្តិ៍ ឬ ជីធម្មជាតិ ជារៀងរាល់ឆ្នាំទៅដីស្រែជាមធ្យម ៥០០​គ.ក្រ/១០អា ដោយលាយឲស្មើ​រួច​ភ្ជួរលប់ភ្លាម ។
  1. បន្ថែមនូវសារធាតុចិញ្ចឹមឲ្យដីឲ្យបានគ្រប់គ្រាន់
  • ជីអាសូតហ្វូសហ្វាត និង ប៉ូតាស់ ជាអាហារចិញ្ចឹមដែលស្រូវត្រូវការស្រូបយកដើម្បីធំធាត់ ដូច្នេះ​គេត្រូវ​ផ្តល់​​ទៅឲ្យ​ដីនូវប្រភេទជីគីមី ដេ.អា.ប៉េ អ៊ុយរ៉េ និង ប៉ូតាស់ឲ្យបានគ្រប់គ្រាន់​តាម​​ការណែនាំ​នៅ​ពេល​ដែល​ស្រូវ​ត្រូវការ ។
សុំបញ្ជាក់ថាជីគីមី ប្រើប្រាស់ត្រឹមត្រូវតាមការណែនាំគ្មានឥទ្ធិពល​អ្វីប៉ះពាល់ដល់​ដីអតិសុខុម​
ប្រាណ​ក្នុង​ដី​ឡើយ ​។
  1. ត្រូវបន្ថែមតិចតួចទៀតនូវប្រភេទកាល់ស្យូម និង ម៉ាញ៉េស្យូម 
  • ជាមួយជីរួចដាក់ទៅក្នុងដីព្រោះវាមានឥទ្ធិពលធ្វើឲដើមស្រូវបង្កើនល្បឿនស្រូបយកសារធាតុចិញ្ចឹមពីដី ។
  1. បន្ថែមកំបោរដល់ដី
  • ជាទូទៅដីស្រែវស្សានៅខេត្តតាកែវ ភាគច្រើនជាប្រភេទដីខ្សាច់ ល្បាយខ្សាច់ហើយ​PH នៃ​ដី​​​​ជាមធ្យម​ពី​៣.៥-៥.៥​ ​ដូ​ច្នេះកសិករចាំបាច់ត្រូវប្រើកំបោរ​ស​បាច​ទៅលើដី​ស្រែ​ជា​មធ្យ​ម​​ចំនួន ២០០គ.ក្រ ​ក្នុង១​ហិច​តា ដោយបាចពេលភ្ជួររាស់ដីលើកទី១ ។
  1. បន្ថែដីដំបូក ដីល្បប់បាតត្រពាំង ឬ ដីឥដ្ឋ
  • ក្នុងបំណងកែលំអដីសំបូរខ្សាច់ គេចាំបាច់ត្រូវបន្ថែមឲដីនូវប្រភេទ​ដីឥដ្ឋ ដីដំបូក​ដីបាត​ត្រពាំង​​វាយ​ឲ្យ​ទៅ​ជា​ដុំតូចៗ ហើយបាចទៅក្នុងស្រែជារៀងរាល់ឆ្នាំទៅតាមលទ្ធភាពជាក់ ស្តែង​ដែលអាចធ្វើទៅបាន ។
  •  
ពូជស្រូវក្រអូបផ្ការំដួល

ពូជផ្ការំដួលជាពូជស្រូវក្រអូបដែលបានធ្វើការរំដោះ​ និង ផ្សព្វផ្សាយដោយវិទ្យាស្ថាន​ស្រាវ
ជ្រាវ និង​អភិ​​វឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៩ ។ បច្ចុប្ពន្នពូជផ្ការំដួលបាន និង កំពុងពេ​ញ​និយម​ក្នុង​​ចំណោម​ប្រជា​កសិករ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះ​ផ្តល់​នូវ​ទិន្នផលខ្ពស់​គុណ​ភាព​​អង្ករល្អ​ មានភាព​ថ្លាវែង​រលូន បាយទន់ឆ្ងាញ់​ថែម​ទាំមានក្លិនក្រអូបទៀតផង ជាពិសេស​ទៅ​ទៀត ជាពូជដែលមានប្រភេទអង្ករ​មានតំលៃ​ខ្ពស់​នៅលើទីផ្សារជាតិ និង អន្តរជាតិ ។
  1. លក្ខណៈពិសេសៗរបស់ពូជស្រូវផ្ការដួល
ពូជផ្ការំដួលជាពូជស្រូវដែល “ប្រកាន់រដូវ” មធ្យម ។​វាចាប់ចេញផ្កាពីចុងខែតុលា​អាស្រ័យ​
ទៅ​​លើ​​អាកាសធាតុ និង លវេលាដំដុះ ។ កំបស់ដើមរបស់ពូជផ្ការំដួលប្រែប្រួលពី ១០៧-១៧១ ស.ម និងចំនួន​ដើម​បែកគឺចាប់ពី ៥-១០ដើម ក្នុងមួយគុម្ព “មួយគុម្ពស្ទូង​មួយដើម” អាស្រ័យទៅ​តាម​​ប្រភេទដី។ចំនួន​គ្រាប់​ក្នុង​មួ​យកួរ មានចាប់ពី ១១០-១៥០គ្រាប់និង ប្រវែងកួរ១៨-២៨ស.ម ។ រីឯទិន្នផល​របស់​វាវិញ​គឺអាច​ទទួល​បានចាប់ពី ៣,៥តោន ទៅ ៥,៥តោន ក្នុងផ្ទៃដី ១ហិចតា ។
  1. វិធីសាស្រ្តដំាដុះ
  • ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់
  • បរិមាណគ្រាប់ពូជ ចាំបាច់៣០-៥០គ.ក្រ ក្នុង១ហិចតា សំរាប់ស្រូវសន្ទូង និង​៨០-១២០​គ.ក្រ ក្នុង​១​ហិ​ចតា សំរាប់ស្រូវពង្រួស
  • ទីសំណាបត្រូវធ្វើនៅជិត ប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ព្រៃកន្លែងមាន​ភ្លើងអគ្គិសនី​ដើម្បី​​ចៀស​​វាង​​ការ​បំផ្លាញ ពីសត្វល្អិតចង្រៃ
  • ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាម ក្នុងផ្ទៃដី ១៥-២០ម៉ែត្រការ៉េ
  • ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយក្នុង ១គុម្ព ២-៣ដើម
  • គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣ សារជាំការល្អ ។
  • បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវ​បញ្ចេញទឹក​ឲ្យអស់ពី​ក្នុង​ស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ នេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។
ពូជស្រូវក្រអូបសែនពិដោរ
      
    សែនពិដោរជាពូជស្រូវស្រាល (អាយុកាលខ្លី) ក្រអូប និងមិនប្រកាន់រដូវ​ដែល​បាន​ធ្វើ​ការ​រំដោះ និង ផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង ភិវឌ្ឍន៍កសិកម្មកម្ពុជានា ខែមេសា ឆ្នាំ២០០២ នេះ ។ បចកច្ចុប្បន្ន ពូជស្រូវសែនពិដោរបាន និង កំពុងរីកសាយភាយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់​នូវ​ទិន្នផល​​ខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អ​មាន​ភាពថ្លាវែងរលូន និង បាយទន់ឆ្ងាញ់ពិសារទៀតផង​ ។​​ ជាពិសេ​ស​ទៅ​ទៀត ជាពូជដែលមាន​ប្រភេទ​អង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
  1. លក្ខណៈពិសេសៗរបស់ពូជស្រូវសែនពិដោរ
ដោយសារបូជស្រូវសែនពិដោរ ជាពូចមិនប្រកាន់រដូវ ដូចនេះពូជ​នេះអាច​ចេញ​ផ្កាបា​ន​គ្រប់​ពេលវេលា​​ដរាប​ណាល័ក្ខខ័ណ្ឌដាំដុះអំណោយផល ។ អាស្រ័យដោយហេតុផល​ខាង​លើនេះ​ទើប​ពូជសែនពិដោរអាច​ដាំដុះ​​​នៅ​រដូវ​វស្សា (ដំណាំទីមួយនៃរដូវ ឬ ស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំ​ទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវ​ប្រដេញទឹក​ (ដំ​ណាំ​ចន្លោះរដូវវស្សា និង រដូវប្រាំង) និង ល័ក្ខ​ខ័ណ្ឌប្រាំងស្រោចស្រព ។ ពូជ​ស្រូវ​សែន​ពិ​ដោ​រ​នេះ​មាន​អាយុ​កាល​ចាប់ពីថ្ងៃសាប​រហូត​ដល់​ថ្ងៃប្រមូលផលពី១១០-១២០ថ្ងៃ ។ កំពស់ដើមរបស់​​ពូជ សែ​ន​​ពិដោរប្រែប្រួលពី​​ ៩៥-១១០ស.ម និង ចំនួនដើមបែកគឺចាប់ពី ៥-២០ដើម ក្នុងមួយគុម្ព។ ចំនួនគ្រាប់​ក្នុង​មួយកួរមានចាប់ពី ១១០-១៧០គ្រាប់ និង មានប្រវែងកួរ ២០-៣០ស.ម ។ រីឯទិន្នផល​ របស់វា​វិញ​គឺ​អាច​ទទួល​បានចាប់ពី ៣,៥តោន ទៅ ៥,៥តោន ក្នុងផ្ទៃដីមួយហិចតា។
  1. វិធីសាស្រ្តដាំដុះ
  • ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់
  • កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុងមួយហិចតាសំរាប់ស្រូវសន្ទូង និង៨០​-១២០គ.ក្រ ក្នុងមួយហិចតា សំរាប់ស្រូវពង្រួស
  • ទីសំណាប ត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ឈើ​ ឬ កន្លែងមានភ្លើងអគ្គិស​នី​ដើម្បី​​ចៀសវាង​ការ​​បំផ្លាញពីសត្វល្អិតចង្រៃ
  • ផ្ទៃដីសំរាប់សាបគឺ ១គ.ក្រ ក្នុងផ្ទៃដី ១៥-២០ម៉ែត្រការ៉េ
  • ជាការល្អគួរស្ទួងសំណាបដែលមានអាយុ ២០-២៥ថ្ងៃ ហើយក្នុង១គុម្ព ២-៣ដើម​ក្នុង​ចន្លោះ ២០ស.ម 
  • គួររៀបចំដីឲបានល្អមុនស្ទូង ។​ ការភ្ជួររាស់ គួរតែធ្វើឲបាន ២-៣សារជាការល្អ ។ 
  • បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹក​ឲ្យអស់ពីក្នុង​ស្រែ​ក្នុ​ង​រយៈពេល ពី ២-៤ថ្ងៃ រួចទើបបញ្ចូលទឹកឡើងវិញដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។
ពូជស្រូវកណ្តាល​ ខា១
ពូជស្រូវ “ខា១”​ ជាពូជស្រូវកណ្តាលដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នពូជស្រូវកណ្តាល “ខា១” បាននឹងកំពុងពេញនិយម​ក្នុង​ចំណោម ប្រជាកសិករនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​ដោយ​ពូជ​ស្រូវនវផ្តល់នូវទិន្នផលខ្ពស់ ។
  1. លក្ខណៈពិសេសៗរបស់ពូជស្រូវ “ខា១”
ពូជស្រូវកណ្តាល “ខា១” ជាពូជស្រូវប្រាកាន់រដូវមធ្យម ។​ វាចាប់ចេញផ្កាក្នុងកំឡុចថ្ងៃទី​ ០២-០៩​ខែវិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និង ពេលវេលាដាំដុះ ។ កំពស់ដើមរបស់ពូជស្រូវ “ខា១”​ ប្រែប្រួលពី ១៣០-១៨០ស.ម និង ចំនួនដើមបែផ្តល់ផល គឺចាប់ពី ៨-១០ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី ។ ចំនួន​គ្រាប់​ក្នុងមួយកួរមានចាប់ពី ១១០-១៥០គ្រាប់ និង មានប្រវែងកួរ ២០-២៥ស.ម ។ រីឯទិន្នផល​របស់​វា​វិញ គឺអាច​ទទួលបានចាប់ពី ២,៥តោន ទៅ ៤,០តោន ក្នុងផ្ទៃដី ១ហិចតា ។ ពូជស្រូវ “ខា១” មិនធន់ទៅ​នឹង​មមាច​ត្នោតទេ។
  1. វិធីសាស្រ្តដាំដុះ
សម្រាប់ស្រូវសន្ទូង ចំពោះតំបន់ដែលងាយរងគ្រោះរាំងស្ងួត និងទឹកជំនន់បរិមាណគ្រាប់​ពូជ​ដែលប្រើ​ប្រាស់ គឺពី ៦០-៨០គីឡូក្រាមក្នុងមួយហិចតា ។ ចំពោះតំបន់​ដែល​គ្រប់គ្រង​ទឹក​បាន​​បរិមាណគ្រាប់ពូជ​ដែល​ប្រើប្រាស់​គឺពី ៣០-៤០គីឡូក្រាម ក្នុងមួយហិចតា ។ ក្នុងករណី​ដែល​គ្រាប់ពូជ​សុទ្ធ និងមានសុខភាពល្អ ព្រមទាំង​គ្រប់គ្រងទឹកបាន និងថែទាំបានល្អបរិមាណគ្រា​ប់​ពូជ​ដែលត្រូវការក្នុងមួយហិចតា គឺពី១៥-២០គីឡូក្រាម។​ដើម្បីឲសំណាបដុះ​លូត​លាស់​ធំធាត់​ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល២០ម៉ែត្រការ៉េ ។ទីសំណាបត្រូវធ្វើនៅជិត​ប្រ​ភព​​ទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិស​នី​ដើម្បី​ជៀសវា​ងការបំផ្លាញ​ពីសត្វ​ល្អិត​ចង្រៃ ។ ជាការ​ល្អ​ គួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយ​ក្នុង​១គុម្ព​​ចំនួន ២-៣ដើម​។ សម្រាប់ស្រូវពង្រួស ចំពោះ​តំបន់ដែលងាយរងគ្រោះរាំងស្ងួត និង ទឹកជំនន់ បរិមាណ​​​គ្រាប់​ពូជ​ដែល​​ប្រើប្រាស់គឺពី១០០-១៥០គីឡូក្រាម ក្នុងមួយហិចតា ។ ចំពោះតំបន់​ដែល​គ្រប់គ្រង​ទឹក​បាន និង គ្រាប់ពូជសុទ្ធល្អបរិមាណគ្រាប់ពីជដែលប្រើប្រាស់​ គឺពី​៧០-៨០គីឡូក្រាម ក្នុងមួយ​ហិចតា ។ គួររៀប​​ចំដី​ឲ្យ​បាន​ល្អ និង រាបស្មើមុនស្ទូង ឬ ព្រួស ។
          ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣សារជាការល្អប្រសើរ ។ បើសិនស្រែអាច​បញ្ចេញ​បញ្ចូល​ទឹក​បាន បន្ទាប់ពី ស្ទូង ឬ ព្រួសបាន ២០ថ្ងៃអាចបញ្ចេញទឹកឲអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូល​ទឹក​ថ្មីវិញ ។ ធ្វើរបៀប​នេះ​គឺ​ដើម្បីធ្វើ​ឲស្រូវកាន់តែបែកគុម្ពល្អ ។ ប៉ុន្តែពេលស្រូវបែកគុម្ពអតិបរិមា គួរ​បង្ខះទឹករយៈពេលមួយអាទិត្យ ដើម្បី​កុំឲស្រូវ​ដុះខ្នែងមកច្រើនទៀត ។

ពូជស្រូវស្រាលអ៊ីអ៊ែរ ៦៦
“អ៊ីអ៊ែរ​ ៦៦” ជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលធ្វើការរំដោះ​ និងផ្សព្វផ្សាយដោយ​វិទ្យា​ស្ថាន​​ស្រាវ​ជ្រាវ​និងអភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ១៩៩០ ។បច្ចុប្បន្នពូជស្រូវ “អ៊ីអ៊ែរ​ ៦៦”​បាននិង​កំពុង​រីកសាយ​ភាយ​​​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ គុណ​ភាព​​អង្ករល្អ និងមានអាយុកាល​ខ្លី​ ។
  1. លក្ខណៈពិសេសៗរបស់ពូជស្រូវ “អ៊ីអ៊ែរ​ ៦៦”
ពូជស្រូវ “អ៊ីអ៊ែរ​ ៦៦” ជពូជស្រូវដែលមិនប្រកាន់រដូវ និង អាចចេញផ្កាគ្រប់ពេលវេលា​ដរាប​ណា​ល័ក្ខខ័ណ្ឌ​​ដាំដុះអនុគ្រោះដល់ការលូតលាស់របស់វា ។ អាស្រ័យដោយហេតុផលខាង​លើ​នេះ​​ទើប​ពូជនេះ​អាច​ដាំដុះ​នៅ​ដើម​រដូវវស្សា(ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ)ក្នុងរដូវ​វស្សា (ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សាស្រូវ​ប្រដេញទឹក(ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង)​និងល័ក្ខ​ខ័ណ្ឌ​​ប្រាំ​ងស្រោចស្រព។ពូជស្រូវ “អ៊ីអ៊ែរ​ ៦៦”​​នេះ​មានអាយុ​កាល ពី ១០០-១១៥ថ្ងៃ គឺចាប់​ពី​ថ្ងៃ​សាប​រហូតដល់ថ្ងៃប្រមូលផល។ កំពស់ដើមរបស់ពូជ “អ៊ីអ៊ែរ​ ៦៦”​ ប្រែប្រួលពី ៨០-១១៨ ស.ម និង ចំនួនដើមបែកគឺចាប់ពី ១២-១៨ដើម ក្នុងមួយគុម្ព​អាស្រ័យ​ទៅ​តាម​ប្រភេទដី ។ ចំនួនគ្រាប់​ក្នុង​មួយកួរមានចាប់ពី ៩៥-១០២គ្រាប់ ​និងមានប្រវែងកួរ២៥-២៦ស.ម ។រីឯ​ទិន្នផល​របស់​វា​វិញ​​គឺអាចទទួល​បានចាប់ពី ៤,០តោន ទៅ ៦,៥តោន ក្នុងផ្ទៃដី ១ហិកតា ។
  1. វិធីសាស្ត្រដាំដុះ
  • ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់ ។
  • កំរិតបរិមាណគ្រាប់ពូជចាំបាច់ ៣០-៥០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវសន្ទូង​និង​៨០-១២០គ.ក្រ ក្នុង១ហិកតាសំរាប់ស្រូវពង្រួស ។
  • ទីសំណាំប ត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនី ដើម្បី​​ជៀស​​វាង​​​ការបំផ្លាញពីសត្វល្អិតចង្រៃ ។
  • ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាមគ្រាប់ពូជក្នុងផ្ទៃដី១៥-២០ ម៉ែត្រការ៉េ ។
  • ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២០-២៥ថ្ងៃ ហើយក្នុង ១គុម្ព ២-៣ ដើម​ក្នុង​ចន្លោះ ២០​គុណ​២០ស.ម ។
  • គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់ គួរតែធ្វើឲបាន ២-- សារជាការល្អ ។
  • បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹក​ឲ្យអស់​ពីក្នុង​ស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ នេះគឺដើម្បីធ្វឲស្រូវកាន់តែបែកគុម្ពល្អ ។

No comments:

Post a Comment